អំពីយើង

យើង​គឺជា

សារាយសមុទ្រថៃ

បើនិយាយអំពីសារាយសមុទ្រថៃ អ្វីដែលគេនឹកឃើញមុនគេគឺ ថៅកែណយ។ ថៅកែណយ ប្តេជ្ញាចិត្តក្នុងការផ្តល់នូវសារាយសមុទ្រដែលឆ្ងាញ់បំផុត និងផ្តល់ផាសុខភាពដល់អតិថិជនរបស់ខ្លួន។ ពួកយើងជឿជាក់ថា ក្តីស្រឡាញ់ និងការពេញចិត្តទៅលើអ្វីដែលយើងធ្វើនឹងធ្វើឲ្យផលិតផលរបស់យើងខុសពីគេ។ ពួកយើងជ្រើសរើសគ្រឿងផ្សំល្អៗ ដូច្នេះហើយទើប ថៅកែណយ ក្លាយជាផលិតកម្មសារាយសមុទ្រធំជាងគេនៅប្រទេសថៃ ដែលមានចំណែកទីផ្សារជាង 70%។ គោលបំណងរបស់យើងគឺ បន្តផ្តល់ផលិតផលថ្មីៗដល់ទីផ្សារពិភពលោក។

ហេតុអ្វីជ្រើសរើស ថៅកែណយ?

“ថៅកែណយ មានន័យថា ‘ថៅកែតូច’។
ITTHIPAT PEERADECHAPAN ឬ TOB គឺជាស្ថាបនិកនិងជាប្រធានប្រតិបត្តិរបស់ TAOKAENOI។ គាត់បានចាប់ផ្តើមមុខជំនួញនេះតាំងតែពីអាយុ 19 មកម្លេះ។”

ដើមហេតុដែលធ្វើឲ្យ “ថៅកែណយ” ក្លាយជាប្រ៊េនល្បីនៅក្នុងទីផ្សារ។

ITTHIPAT គឺជាក្មេងប្រុសធម្មតាម្នាក់ដែលចូលចិត្តគេចសាលា ទៅលេងហ្គេម។ ប៉ុន្តែនៅក្នុងឆ្នាំ 2002 គ្រួសាររបស់គាត់បានជួបវិបត្តិហិរញ្ញវត្ថុ និងជាប់បំណុលជាង 40 លានបាត ដែលជាកម្លាំងជំរុញឲ្យគាត់ប្តេជ្ញាចិត្តជួយដោះបំណុលគ្រួសារ។ ក្នុងកំឡុងពេលស្វែងរកដំណោះស្រាយ ITTHIPAT បានជួបការលំបាកជាច្រើន រហូតដល់គាត់បានរកឃើញគំនិតក្នុងការធ្វើសារាយសមុទ្រធម្មជាតិនិងមានរស់ជាតិឆ្ងាញ់។ គាត់ផ្តោតលើភាពឆ្នៃប្រឌិតក្នុងការចំអិន វិធីសាស្រ្ត និងរស់ជាតិ ហើយគាត់បានសហការណ៍ជាមួយ 7-ELEVEN ដែលជាម៉ាតដ៏ល្បីដើម្បីលក់ផលិតផលនៅទីនោះ។ ITTHIPAT ពឹងលើខ្លួនឯងទាំងស្រុងក្នុងការស្វ័យសិក្សា ស្រាវជ្រាវ និងមិនបោះបង់រហូតគាត់អាចដាក់លក់ផលិតផលនៅលើធ្នើរ 3000 របស់ 7-ELEVEN។ ថៅកែណយ បានបន្តបង្កើតក្តីស្រមៃរបស់ស្ថាបនិកយើងក្នុងការបង្កើតសារាយសមុទ្រដ៏ឆ្ងាញ់ទៅកាន់អតិថិជនដ៍រីករាយនៅទូទាំងពិភពលោក។​

គោលបំណងក្នុងការសម្រេចរបស់ ថៅកែណយ

បេសកកម្ម

  • • ផលិតផលិតផលដែលផ្តល់ជីវជាតិដល់អតិថិជន
  • • ផលិតផលិតផលដែលត្រូវនិងតម្រូវការអតិថិជន
  • • អភិវឌ្ឍន៍ការបង្កើតថ្មីនៃផលិតផល ដោយប្រើបច្ចេកវិទ្យាទំនើប
  • • កសាងកេរ្តី៍ឈ្មោះឲ្យល្បី ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន
  • • ចាត់ទុកបុគ្គលិក អ្នកផ្គត់ផ្គង់និងអតិថិជនជាគ្រួសារ។

ចក្ខុវិស័យ

ថៅកែណយ ប្តេជ្ញាចិត្តក្នុងការបន្តអភវិឌ្ឍន៍ផលិតផលដែលមានគុណភាពខ្ពស់សម្រាប់ទីផ្សារសាកល។

ផលិតផលក្នុងការធ្វើឲ្យសារាយសមុទ្រស្រួយ ថៅកែណយ

ហេតុអ្វីបានជ្រើសរើសសារាយសមុទ្រ ជាអាហារសម្រន់?

  • • សារាយសមុទ្រសំបូរដោយជីវជាតិ
  • • សំបូរទៅដោយជាតិអីយ៉ូដ និងអាមីណូអាស៊ីតដែលត្រូវបានហៅថា ទ្រីរ៉ូអ៊ីន
  • • ជាប្រភពហ្វាយប័រដ៏ល្អ
  • • ជាប្រភពប្រូតេអ៊ីន
  • • សំបូរដោយវីតាមីន A, E21 និង E រួមជាមួយ B12 និងអូមេហ្កា 3

ចុះវិញ្ញាបណ្ណប័ត្រ ឬស្តង់ដាររបស់ផលិតផលវិញ?

សញ្ញាប័ត្រ HALAL

HALAL ផ្តល់ដោយ CENTRAL នៃ ISLAMIC របស់ប្រទេសថៃ THAILAND

សម្រាប់សុវត្ថិភាព

  • វិញ្ញាប័ណ្ណប័ត្រ CODEX GMP FROM GLOBAL CERTIFICATION ផ្តល់ដោយនាយកដ្ឋានអាហានិងឱសថរបស់ក្រសួងសុខាភិបាលសាធារណៈនៃចក្រភពថៃឡង់
  • CODEX GMP ពីសហភាពអ៊ឺរ៉ុប
  • CERTIFICATE OF HACCP
  • THAILAND TRUSTED QUALITY

ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពរោងចក្រ

  • ISO9001: 2008 FROM SGS

Timeline

2004

ក្រុមហ៊ុនផលិតនិងចែកចាយសារាយសមុទ្រ “TAOKAENOI”

2005

ក្រុមហ៊ុនចាប់ផ្តើមនាំផលិតផលចេញទៅបរទេសតាមរយៈអ្នកនាំចេញក្នុងស្រុក (THAI EXPORTER).

2008

ក្រុមហ៊ុនបានពង្រីកខ្លួនកាន់តែធំ និងបានដំឡើងបរិមាណក្នុងការផលិតដើម្បីផ្គត់ផ្គង់​ទៅតាមបរិមានកើនឡើងនៃអតិថិជន។ ការបង្កើតរោងចក្រទីពីរនៅ NOPPHAWONG។

2015

ក្រុមហ៊ុនបានចូលក្នុងទីផ្សារភាគហ៊ុន ដែលត្រូវបានស្គាល់ថាជា “TKN”

2016

ការសម្ពោធរោងចក្រផលិតទីពីរនៅ ROJANA INDUSTRIAL PARK.

2017

ក្រុមហ៊ុនបានទិញយករោងចក្រ GIM Factory Inc. (បច្ចុប្បន្នមានឈ្មោះថា: Taokaenoi USA Inc. “TKNUS”) ដែលមានទីតាំងនៅរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះត្រូវបានទិញដើម្បីគាំទ្រដល់ការពង្រីកខ្លួនចូលទីផ្សារអាមេរិក។

2019

  • គម្របខួប 10 ឆ្នាំនៃការនាំចេញនាំចូលក្នុងទីផ្សារប្រទេសចិន។
  • សារាយសមុទ្រ ថៅកែណយ ចាប់ផ្តើមមានឈ្មោះនៅ Costco ហាងលក់រាយដ៏ល្បីឈ្មោះនៅក្នុងទីផ្សារអាមេរិក។

2020

ក្រុមហ៊ុន ថៅកែណយ បានទទួលពាន់រង្វាន់ នៅក្នុងការប្រើប្រាស់ភាពវ័យឆ្លាត និងផ្លាកសញ្ញាផលិតកម្មប្រសិទ្ធិភាព ឬត្រូវបានហៅថា ពាន់រង្វាន់ IP Champion 2020 ប្រចាំឆ្នាំ 2020 សម្រាប់ផ្លាកសញ្ញាពីនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម។​

Itthipat Peeradechanpan

CEO

Taokaenoi Food &
Marketing PCL

សារពីប្រធានប្រតិបត្តិ

ចាប់តាំងពីឆ្នាំ 2004 ថៅកែណយ បានប្តេជ្ញាចិត្តក្នុងការផ្តល់សារាយសមុទ្រដែលឆ្ងាញ់ និងមានផាសុខភាពដល់អតិថិជននៅក្នុងទីផ្សារ។ បេសកកម្មរបស់យើងគឺ អប់រំអតិថិជនអំពីអត្ថប្រយោជន៍សុខភាពរបស់​សារាយសមុទ្រដល់អតិថិជន និងបន្តអភិវឌ្ឍន៍ផលិតផលថ្មី។ អតិថិជន ថៅកែណយ មានឱកាស​ក្នុងការក្លាយជាគ្រួសារ និងចូលរួមជាមួយយើង ក្នុងកំឡុងពេលដែលយើងបន្តអភិវឌ្ឍន៍ផលិតផលថ្មី។ យើងសូមអរគុណដល់ការគាំទ្រ និងសន្យាបន្តផ្តល់នូវផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជន។​