ផលិតផលថ្មី

រូបមន្តបង្កើតថ្មី

មាន់ចៀន​គីមឈី

គ្រឿងផ្សំ
1. កាត់សាច់ទ្រូងមាន់ជាបន្ទះតូចៗ
2. គីមឈី 1 ពែង ហាន់ជាបំណែកតូចៗ
3. ខ្ទឹមសចិញ្ច្រាំ
4.ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
5. ប្រេងឆា ១ស្លាបព្រាបាយ
6.​បាយស
7. ខ្ទឹមបារាំង ហាន់ជាបន្ទះ
8. ម្រេច
9.​សារាយសមុទ្រស្រួយថៅកែណយ រសជាតិដើម

របៀបចំអិន
1.ដាក់ខ្ទះអោយក្តៅ​ ហើយដាក់ប្រេងឆាចូល។ រង់ចាំ​រហូតដល់​វា​ឡើង​ក្តៅ បន្ទាប់មក​ដាក់​ខ្ទឹមស​ចូល​កូរ​ឱ្យ​សព្វ​ប្រហែល ១០ វិនាទី​។ បន្ទាប់​មក​យក​សាច់​ទ្រូងមាន់​ដែល​ហាន់​ជា​បន្ទះៗដាក់ចូល រួច​កូរ​រហូត​ដល់​សាច់មាន់​ឆ្អិន។
2. បន្ថែមគីមឈី ឆាចូលគ្នាអោយសព្វ។
3. បន្ទាប់​មក​ដាក់​ខ្ទឹមបារាំង​ចូល រួច​ដាក់​ទឹកស៊ីអ៊ីវ​ និងម្រេច។
4. ហាន់សារាយសមុទ្រស្រួយថៅកែណយជាបំណែកតូចៗ រួចកូរឱ្យសព្វ។
5. ម្ហូបឆានេះរួចរាល់ អាចញ៉ាំាជាមួយបាយស។

រូបមន្តបង្កើតថ្មី

សាច់មាន់ ខ្ចប់ ម្សៅ​TORTILLA

សាច់ជ្រូកបំពង សណ្តែកបណ្តុះ