សាច់ជ្រូកបំពង សណ្តែកបណ្តុះ
គ្រឿងផ្សំ
1. សាច់ជ្រូកចិញ្រាំ
2. សណ្តែកបណ្តុះ
3.ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ
4. ទឹកស៊ីអ៊ីវស្លាបព្រាបាយ
5. ប្រេងឆាមួយស្លាបព្រាបាយ
6. ខ្ទឹមសចិញ្ច្រាំ
7. ទឹក 1/2 ពែង
8. សារាយសមុទ្រតៅកែណូយ រសជាតិពងទាប្រៃបំពងហើរ
របៀបចំអិន
1. បំបែក សារាយសមុទ្រតៅកែណូយ រសជាតិពងទាប្រៃបំពងហើរទៅជាបំណែកតូចៗ។
2.ដាក់ប្រេងឆាក្នុងខ្ទះឱ្យក្តៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូល។
3. ឆាខ្ទឹមសអោយឈ្ងុយ រូចដាក់សាច់ជ្រូកចិញ្រ្ចាំចូល កូរអោយសព្វ រហូតទាល់តែឆ្អិន។
4. បន្ទាប់មកដាក់សណ្តែកបណ្តុះ ទឹកប្រេងខ្យង និងទឹកស៊ីអ៊ីវ។ បន្ទាប់មកត្រូវឆាច្របល់ឱ្យលឿនរហូតដល់សណ្តែកបណ្តុះឆ្អិនល្មមនិងទន់ ។
5. ដាក់កំទេចសារាយសមុទ្រតៅកែណូយ រួចច្របល់ចូលគ្នាអោយសព្វ។