ផលិតផលថ្មី

រូបមន្តបង្កើតថ្មី

សាច់មាន់ ខ្ចប់ ម្សៅ​TORTILLA

គ្រឿងផ្សំ

1. ម្សៅ TORTILLA 2 បន្ទះ
2. សាច់ទ្រូងមាន់ 100 ក្រាម។
3. អំបិល
4. ទឹកប៉េងប៉ោះ
5. ដើម​អុកបៃតង​​(Green oaks)
6. ហាន់ ការ៉ុត និង ត្រសក់
7. សារាយសមុទ្រតៅកែណូយ កញ្ចប់ធំ រសជាតិដើម

របៀបចំអិន
1. ហាន់ ការ៉ុត ត្រសក់ និង​ សាច់ទ្រូងមាន់ ជាបន្ទះ
2. ដាក់ខ្ទះ អោយក្តៅ​ រួចដាក់ម្សៅ TORTILLA ក្នុងឆ្នាំងរហូតដល់វាក្តៅ រហូតដល់ទន់ បន្ទាប់មកយកវាចេញពីខ្ទះ។
3. ដាក់ខ្ទះ អោយក្តៅ​ម្តងទៀត រួចដាក់សាច់ទ្រូងមាន់ចៀន បន្ថែមអំបិលបន្តិច ហើយរង់ចាំរហូតដល់មាន់ឆ្អិន។
4. រៀបចំ ម្សៅ TORTILLA ដែលឆ្អិន រួចលាបទឹកប៉េងប៉ោះអោយសព្វពេញផ្ទៃម្សៅ​។ បន្ទាប់​មក​ដាក់​Green oaks​ ការ៉ុត ត្រសក់ សារាយសមុទ្រតៅកែណូយ និង​សាច់មាន់​ដាក់ពីលើម្សៅTORTILLA ដែលលាបទឹកប៉េងប៉ោះរួច។
5. រមូល រឺ បត់​ម្សៅTORTILLA តាមម៉ូតដែលចូលចិត្ត ហើយជាការស្រេច។

រូបមន្តបង្កើតថ្មី

មាន់ចៀន​គីមឈី

សាច់ជ្រូកបំពង សណ្តែកបណ្តុះ